Arteta ហ្វឹកហាត់កូនក្រុមត្រៀមប៉ះ Portsmouth តែកំពុងបារម្ភរឿងកូរ៉ូណា

0

ជំងឺរាតត្បាតកូរ៉ូណាបានបន្តវាយលុកកាន់តេខ្លាំងឡើងទៅលើបណ្តាទ្វីបស្ទើរតែទាំងអស់ហើយនៅពេលនេះដែលវាបានកំពុងធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់ជាច្រើនត្រូវបានលប់ចោលឬផ្លាស់ប្តូរពេលវេលាក្នុងនោះកាលពីចុងសប្តាហ៍៥ប្រកួតនៅលីកកំពូលអ៊ីតាលីត្រូវបានប្រកួតទាំងបិទទ្វារមិនឲ្យមានទស្សនិកជនចូលទស្សនាឡើយ។

នៅថ្ងៃនេះគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បាននាំកូនក្រុមចាប់ផ្តើមធ្វើការហ្វឹកហាត់ត្រៀមប្រកួតនឹងក្រុម Portsmouth ប៉ុន្តែបានបញ្ជាក់ថាទាំងរូបលោកផ្ទាល់ក្រុមគ្រួសារផងជាពិសេសកីឡាករផងនិងគ្រួសាររបស់គេកាន់តែច្រើនឡើងចាប់ផ្តើមមានការព្រួយបារម្ភអំពីបញ្ហាជំងឺឆ្លងនេះផងដែរ។
លីកកំពូលអង់គ្លេសក៏កំពុងទទួលរងបញ្ហាឥទ្ធិពលនេះផងដែរដោយក្នុងនោះក្លឹបខ្លះមានទាំងធ្វើការណែនាំមិនឲ្យក្រុមកីឡាករចាប់ដៃគ្នាក្នុងការប្រកួតចំណែកឯ Arsenal និង Spurs បានចេញសេចក្តីណែនាំឲ្យក្រុមអ្នកគាំទ្រក្នុងការរៀបចំខ្លួនក្នុងការចូលមកទស្សនាការប្រកួតរបស់ក្លឹបផងដែរ៕

ប្រែសម្រួល៖Lee