Conor Nestor និយាយអំពីកីឡាករ ហួយ ផល្លីន នឹង Privat

0

ភ្នំពេញ៖ គ្រូបង្វឹកក្រុម​ ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានលើកឡើងកាលពី ១២ខែមុន មូលហេតុអ្វីដែលគាត់សម្រេចចិត្តនាំខ្សែប្រយុទ្ធ Privat មកកាន់ក្រុមជើងឯកនេះ នឹងជួយកែប្រែចំណុចខ្លះខាតរបស់កីឡាករ ហួយ ផល្លីន ។

បន្ទាប់ពីដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង យកឈ្នះលើ Bali United ក្នុងលទ្ធផល ២ទល់១ កាលពីម្សិលមិញ គ្រូសញ្ជាតិអៀរឡង់ បាននិយាយពីការវិវត្តន៍ខ្លួនរបស់កីឡាករ ហួយ ផល្លីន នឹង Privat ថា៖ ចំពោះកីឡាករ Privat ខ្ញុំធ្លាប់បាននិយាយជាមួយគាត់កាលពី ១២ខែមុន ពេលដែលមកទីនេះជាលើកដំបូង ខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងធ្វើឲ្យគាត់ល្អប្រសើជាងមុន ដើម្បីជួយដល់ក្រុមទាំងមូលក៏ដូចជារូបគាត់ផ្ទាល់។ លោក Conor Nestor ក៏បានបន្ថែមថា ហួយ ផល្លីន កាលពីលេងជាមួយក្រុម សូលទីឡូអង្គរ គាត់បានបង្ហាញខ្លួន ៣០ នាទី ខ្ញុំឃើញថា គាត់ធ្វើមិនបានល្អទាល់តែសោះ ដូច្នេះពេលដែលកីឡាករណាម្នាក់លេងមិនបានល្អ គ្រូត្រូវតែហៅមកនិយាយប្រាប់ពីចំណុចខ្លះខាតទាំងនោះ តែក្នុងកាប្រកួតជាមួយ Bali គាត់ធ្វើបានយ៉ាងល្អ។

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ចំនួន២ប្រកួតកន្លងមក ក្រុម ព្រះខ័នរាជស្វាយរៀង ឡើងមកឈរនៅលេខរៀងទី៣ ក្នុងពូលដោយឈ្នះ ១និងចាញ់១ ចំណែកក្រុម Bali United ស្ថិតនៅលេខ២ ដោយឈ្នះ ១និងចាញ់១ ដូចគ្នា ស្របពេលដែល ក្រុមកំពូលតារាងនៅតែ Ceres–Negros របស់ហ្វីលីពីន ខណៈក្រុមមកពីវៀតណាម Than Quảng Ninh ស្ថិតនៅបាតតារាង ៕