គិរីវង់សុខសែនជ័យ ចែកសំបុត្រចូលរួមទស្សនា ក្នុងជំនួបទល់នឹង ព្រះខ័នរាជស្វាយរៀង

0

ភ្នំពេញ៖ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:៣០ នាទីរសៀល ខណៈជំនួបនេះក្រុមម្ចាស់ផ្ទះចែកសំបុត្រជូនអ្នកគាំទ្រចំនួន ៨០០សន្លឹក។

ដើម្បីអបអរស្វាគម៍ការប្រកួតក្នុងទឹកដីជាលើកដំបូងនៃពានរង្វាន់ខេមបូឌានលីគ២០២០ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានធ្វើការផ្តល់ជូនសំបុត្រចូលរួមទស្សនាចំនួន ៨០០ សំបុត្រដោយឥតគិតថ្លៃ ដែលមានការឧបត្ថម្ភដោយ ក្រុមហ៊ុន E-Gate ចំនួន ៦០០សំបុត្រ និង ក្រុមហ៊ុន Soma Group ចំនួន ២០០សំបុត្រ។

បញ្ជាក់ សំបុត្រទី១ ផ្តល់ជូន ៣០០សំបុត្រ នឹងសំបុត្រទី២ ផ្តល់ជូន ៥០០សំបុត្រ អាចទាក់ទងទៅយកសំបុត្រផ្ទាល់នៅថ្ងៃសុក្រទី ២១ ខែកុម្ភៈ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ ៕
អត្ថបទ៖ មៃ ចាន់បុត្រ​