ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មចំពោះក្រុមប្រឆាំងថា សម្ដេចកំពុងវាយកូនគោលនៅ City golf នៅភ្នំពេញមិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះទេ។
សម្ដេចនាយករដ្ឋមន្រ្តីបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ កុម្ភៈនេះថា”ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើនាវាWesterdamបានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៏របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួល
បានយុត្តិធម៍មកវិញ។មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្សWesterdam ឆ្លងCovid.19នោះទេ។សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅCity golfនៅភ្នំពេញមិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះដែរ”៕


