ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើការព្រមានដកតំណែងអភិបាល រាជធានី ខេត្ត ស្រុក ខណ្ឌ រូបណាដែលមិនចូលរួមប្រជុំក្រុមប្រឹក្សាចាប់ពី៣ដងឡើងទៅ ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា”ខ្ញុំសូមប្រាប់អភិបាលរាជធានី ខេត្តទាំងអស់សម័យប្រជុំក្រុមប្រឹក្សា និងគណៈអភិបាល អភិបាលខេត្ត រាជធានី មិនត្រូវអវត្តមាន។បើអវត្តមានតែ៣ដង ខ្ញុំដកចេញពីតំណែង”៕