Home ព័ត៌មានកីឡា ស្ថានភាពរបួស Rashford អាក្រក់ជាងការត្រួតពិនិត្យដំបូង

ស្ថានភាពរបួស Rashford អាក្រក់ជាងការត្រួតពិនិត្យដំបូង

0

កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបិសាចក្រហម Man United កីឡាករ Marcus Rashford កំពុងព្យាយាមបន្តប្រយុទ្ធប្រឆាំងទៅនឹងរបួសខ្នងរបស់ខ្លួនដើម្បីធ្វើយ៉ាងណាសំខាន់បំផុតអាចទាន់ពេលបង្ហាញខ្លួនបានសម្រាប់ជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០រដូវក្តៅខាងមុខនេះ។

យោងតាមកាសែតអង់គ្លេស The Mirror និងការបញ្ជាក់ច្បាស់ពីគ្រូបង្វឹកក្លឹបលោក Ole Solskjaer បានឲ្យដឹងថាស្ថានភាពរបួសរបស់ Rashford គឺអាក្រក់ជាងអ្វីដែលយើងធ្លាប់បានព្រួយបារម្ភខ្លាំងកាលពីដំបូងពិតមែនហើយសង្ស័យថានឹងអាចជាបញ្ហាក្នុងការបង្ហាញខ្លួនឲ្យជម្រើសអង់គ្លេសជាមិនខានសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ។

Rashford ពិតជាកីឡាករដ៏សំខាន់ណាស់បច្ចុប្បន្នសម្រាប់ក្លឹបដោយកាលពីដើមរដូវកាលរូបគេធ្លាប់រកបានគ្រាប់បាល់នាំមុខគេដល់ទៅ១៤គ្រាប់ហើយខណៈដែលក្លឹបកំពុងមានកង្វះកីឡាករខ្សែប្រយុទ្ធផងនោះវាពិតជាធ្វើឲ្យលោក Solskjaer ពិបាកនឹងចាប់យកតំណែងលេខរៀងទី៤ណាស់រដូវកាលនេះ៕

ប្រែសម្រួល៖Lee

Previous articleLallana ត្រៀមខ្លួនចាកចេញពី Liverpool ពេលរដូវកាលមកដល់បញ្ចប់ការស្នាក់នៅ Anfield រយៈពេល៦ឆ្នាំរបស់ខ្លួន
Next articleមិនទាន់បាត់ធុំក្លិនទឹកដោះផង ចិត្តសាហាវទាញកាំបិត កាប់គូរទំនាស់រងរបួសធ្ងន់