Lallana ត្រៀមខ្លួនចាកចេញពី Liverpool ពេលរដូវកាលមកដល់បញ្ចប់ការស្នាក់នៅ Anfield រយៈពេល៦ឆ្នាំរបស់ខ្លួន

0

កីឡាករខ្សែបម្រើប្រយុទ្ធក្លឹបហង្សក្រហម Liverpool កីឡាករ Adam Lallana ទីបំផុតត្រៀមខ្លួនត្រៀមចិត្តរួចរាល់ហើយខណៈដែលពេលវេលាជាមួយនឹង Anfield ក៏កាន់តែអស់ទៅហើយដែរនោះ។រូបគេបានផ្ទេរមកទីនេះអស់រយៈពេលជាង៦ឆ្នាំមកហើយដោយកុងត្រាចាស់នឹងអស់សុពលភាពត្រឹមរដូវក្តៅខាងមុខនេះហើយ។

កុងត្រាមិនមានសញ្ញាវិជ្ជមាននោះថានឹងត្រូវធ្វើឡើងគិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Southampton កាលពីឆ្នាំ២០១៤ក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោននមកប៉ុន្តែជឿជាក់ថាមានក្លឹបមួយចំនួនកំពុងចាប់អារម្មណ៍ក្នុងនោះគឺលោក Brendan ដែលជាគ្រូបង្វឹករបស់ក្លឹប Leicester City ផងដែរ។

តាមពិត Lallana គឺជាកីឡាករបណ្តូលចិត្តរបស់លោក Brendan គ្រាដែលលោកកំពុងធ្វើឲ្យ Liverpool និងជាមនុស្សម្នាក់ដែលសម្រេចចិត្តទិញកីឡាកររូបនេះមករួមក្លឹប។ចាប់តាំងតែពីផ្ទេរមកដល់ Anfield កីឡាកររូបនេះបានបង្ហាញខ្លួន១៧៥ដងនិងរកគ្រាប់បាល់បាន២២គ្រាប់៕

ប្រែសម្រួល៖Lee