មិនទាន់បាត់ធុំក្លិនទឹកដោះផង ចិត្តសាហាវទាញកាំបិត កាប់គូរទំនាស់រងរបួសធ្ងន់

0

ភ្នំពេញ៖ ក្មេងប្រុសអាយុទើបតែ ១២ឆ្នាំ ម្នាក់បានទាញកាំបិតកកុក កាប់ទៅលើគូរទំនាស់ម្នាក់អាយុ ១៣ឆ្នាំ បណ្តាលឲ្យរងតបួសធ្ងន់ កាលពីម៉ោង ១២៖១៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ហើយត្រូវបានកម្លាំងន គរបាលប៉ុស្តិ៍រដ្ឋបាលក្រពើរពីរ ឃាត់ខ្លូនភ្លាមៗ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកវាលវែង ចាត់ការបន្តទៅតាមនិតិវិធី ។

ជនសង្ស័យបង្កហឹង្សាមានឈ្មោះ សួន ភក្ត្រា ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ។ ចំណេកក្មេងប្រុសរងគ្រោះមានឈ្មោះ ហ៊ឹម ជិនឡុង អាយុ ១៣ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិជាមួយគ្នា ។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង មានកាំបិតកកុក សមត្ថកិច្ចនគរបាលជំនាញ កំពុងកសាងសំណុំរឿងទៅតាមនិតិវិធី ៕