Home សង្គម ថ្ងៃ១៩ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់

ថ្ងៃ១៩ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់

0

ភ្នំពេញ៖​ ជនសង្ស័យចំនួន ៥២នាក់ (​ស្រីម្នាក់​) ត្រូវមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ឃាត់​ខ្លួននៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី១៩ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្នុង ២៧ករណី​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង ៥២នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ៣៣នាក់​ និង​អ្នក​ប្រើប្រាស់ ១៩នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​​ថ្ងៃ​ទី១៩ ខែកុម្ភៈ​ រួម​មាន​៖​ មេតំហ្វេតាមីន(Ice) = ២៦,៦៥ក្រាម និង២០កញ្ចប់តូច, កញ្ឆា = ១៥៦០ដើម។

​ការ​បង្ក្រាប​គ្រឿងញៀន​រួម​មាន​៖​ បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់យកIce ៤,៥៦ក្រាម, កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២៧ក្រាម, កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,១៧ក្រាម, ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់, សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២០ក្រាម, ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច, រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦កញ្ចប់តូច៕

 

Previous articleកុំប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពេលបើកបរ! ស្លាប់និងរបួស ១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ កុម្ភៈ
Next articleLallana ត្រៀមខ្លួនចាកចេញពី Liverpool ពេលរដូវកាលមកដល់បញ្ចប់ការស្នាក់នៅ Anfield រយៈពេល៦ឆ្នាំរបស់ខ្លួន