Home ព័ត៌មានកីឡា Mkhitaryan នឹងត្រឡប់មក Arsenal វិញបើតម្លៃខ្លួនមិនអាចធ្លាក់ក្រោម២០លានផោនទេនោះ

Mkhitaryan នឹងត្រឡប់មក Arsenal វិញបើតម្លៃខ្លួនមិនអាចធ្លាក់ក្រោម២០លានផោនទេនោះ

0

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតអាមេនី Henrikh Mkhitaryan ត្រូវបានគេជឿជាក់ថានឹងត្រឡប់មកក្លឹបកាំភ្លើងធំ Arsenal វិញនៅរដូវក្តៅនេះក្រោយពេលបានបង្ហាញខ្លួនក្នុងលក្ខណ្ឌខ្ចីជើងឲ្យក្លឹប Roma អស់រយៈពេលមួយរយៈកន្លងមក។

កាសែត The Sun បានចេញផ្សាយថាទោះជាយ៉ាងណាក្លឹបមានជម្រើសមួយប្រសិនបើមិនចង់បាន Mkhitaryan មកពីអ៊ីតាលីវិញនោះគឺការទំលាក់តម្លៃខ្លួនកីឡាកររូបនេះ។គួរឲ្យដឹងដែរថាបច្ចុប្បន្នកាំភ្លើងធំ Arsenal បានដាក់តម្លៃខ្លួនដ៏ថ្លៃមួយសម្រាប់ Roma ក្នុងការចចារទិញប៉ុន្តែជឿជាក់ថាក្លឹបយក្សអ៊ីតាលីមួយនេះនឹងមិនពិចារណាឡើយបើតម្លៃនេះមិនធ្លាក់មកក្រោម២០លានផោនទេនោះ។

កីឡាករវ័យ៣១ឆ្នាំរូបនេះមានកុងត្រាលេងជាមួយនឹង Roma រហូតដល់ឆ្នាំក្រោយប៉ុន្តែគេបានដឹងថា Mkhitaryan នឹងមិនស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកថ្មីលោក Mikel Arteta ឡើយ៕

ប្រែសម្រួល៖Lee

Previous articleកុំបើកបរហួស ល្បឿនកំណត់! ស្លាប់ ៤នាក់ និងរបួស ៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ១០ កុម្ភៈ
Next articleJuventus ​នឹ​ង​មិ​នមា​ន​ប​ញ្ហា​រឿ​ង​លុ​យ​ឡើ​យ​ដើ​ម្បី​ច​ចារ​​យក​ P​e​​p​ G​u​a​r​d​i​o​l​a​ ម​ក​អ៊ីតា​លី​