បើហង្សក្រហមចោល Firmino ស្រវ៉ា Mbappe​ វានឹងក្លាយជាតំបន់ប្រយុទ្ធដ៏គួរ​ឲ្យខ្លាចបំផុត

0

អតីតខ្សែបម្រើរបស់ហង្សក្រហមលោក Danny Murphy អាយុ ៤២ឆ្នាំ បានជឿជាក់ថា​ បើសិនជាហង្សក្រហម​ចុះហត្ថលេខាយកកីឡាករ Kylian Mbappe​ វានឹងក្លាយជាសំណើរមួយ ដ៏គួរ​ឲ្យខ្លាច​ ខណៈដែលពួកគេមានកីឡាករ Roberto Firmino ល្អហើយនោះ។

ស្លាបប្រយុទ្ធរបស់ PSG ត្រូវបានផ្សារភ្ជាប់ផ្លាស់ទៅកាន់ពហុកីឡដ្ឋាន Anfield ហើយលោក Jurgen Klopp បានសរសើរដល់ម្ចាស់ពានរង្វាន់ពិភពលោកបារាំង​វ័យក្មេងរូបនេះណាស់​ ។ អំឡុងពេលនេះដែរ Roberto Firmino កំពុងត្រៀមខ្លួនផ្លាស់ទៅកាន់ទឹកដី Bayern Munich នាពេលខាងមុខ។
Firmino កន្លងទៅបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រលើវាលស្មៅ របស់គ្រូបង្វឹក​សញ្ជាតិអាល្លឺម៉ង់ ដោយរកបាន៨គ្រាប់ និងបញ្ជូនបាល់ផ្តាច់ទីបាន ៧លើក ដែលជាកីឡាករ យ៉ាងសំខាន់ក្នុងតំបន់ផ្តាច់ទី ដើរតួជាមួយ Sadio Mane និង Mohamed Salah ។

ប៉ុន្តែក្នុងនោះ អតីតកីឡាករ Danny Murphy បានលើកឡើងថា Virgil van Dijk មិនអាច​រកអ្នកជំនួសបាននោះទេសម្រាប់ការការពារតំណែងនៅលើកំពូលតារាងនៃលីកអង់គ្លេស​។ទោះជាយ៉ាងណា ការចង់បាន Kylian Mbappe មកកាន់ទឹកដីអង់គ្លេសរបស់ក្លិបហង្សក្រហម​វាកាន់តែធ្វើឲ្យតំបន់ប្រយុទ្ធ កាន់តែងខ្លាំងក្លា នឹងគួរឲ្យភ័យខ្លាច​សម្រាប់ក្លិបផ្សេងៗ ដែលជួបពួកគេ​។

Murphy បានថ្លែងប្រាប់ TalkSport ថា Van Dijkគឺជាកីឡាករ​ដែលមិនអាចរកអ្នកជំនួសបាន តើពួកគេ​អាចរកកីឡាករ​ជំនួសតំណែង Roberto Firmino ដែលរកគ្រាប់បាល់បានច្រើនទេ ? ត្រូវណាស់គឺមាន ។ តើពួកគេ​អាចជួយ Roberto Firmino នឹងរួបរួមក្រុមបានល្អដែរទេ ? ប្រហែលជាមិនមានទេ ប៉ុន្តែ​នៅខាងក្រៅក្រុមរបស់ពួកគេគឺមានកីឡាករជំនួស​។
លោកបានបន្តថា Roberto Firmino បានបំពេញប្រព័ន្ធលេងយ៉ាងល្អ សម្រាប់ហង្សក្រហម ជាមួយស្លាបប្រយុទ្ធ​ទាំងពីរ ។
Firmino គឺល្អ ហើយត្រូវបានគេស្រលាញ់ខ្លាំង ដូចជា Suarez ដែរ ។ លោកបានបន្តថា ប្រសិនបើហង្សក្រហមព្រមចោល Firmino ហើយស្រវ៉ាយក Kylian Mbappe​ នោះនៅតំបន់ប្រយុទ្ធខ្ញុំគិតថា វាជារឿងគួរឲ្យខ្លាចជាងគេក្នុងពិភពបាល់ទាត់ ដែលហង្សក្រហមកំពុងមាន Firmino លេង​ជាមួយ Salah និង Mane ទៅទៀត។ លោកថា លោកមិនបង្អាប់ទៅលើ Roberto នោះទេ គាត់ក៏ជាកីឡាករល្អ និងអស្ចារ្យផងដែរ​៕