ថ្ងៃ១០ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ៣០ករណី ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់

0

ភ្នំពេញ​៖​ ជនសង្ស័យ ៦៧នាក់​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្នុងនោះ​ (​ស្រី៣នាក់​)​ ក្នុង៣០ករណី​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង ៦៧នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ៣៨នាក់​ និង​អ្នក​ប្រើប្រាស់ ២៩នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​​ថ្ងៃ​ទី១០ កុម្ភៈ​ រួម​មាន​៖​ មេតំហ្វេតាមីន(ice) = ៦៥,៦៥ក្រាម និង៤៨កញ្ចប់តូច អ៊ិចស្តាស៊ី = ០,៩៣ក្រាម។

​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃនេះ​ រួម​មាន​ ៖​ មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤០,៣២ក្រាម និងអ៊ិចស្តាស៊ី ០,៩៣ក្រាម, បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកIce ១៧កញ្ចប់តូច, បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,៣១ក្រាម, កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៣៨ក្រាម, កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៥ក្រាម, កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៦,៧៣ក្រាម, កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៧កញ្ចប់តូច, ពោធិសាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៩ក្រាម, សៀមរាប ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់, ស្វាយរៀង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់, ត្បូងឃ្មុំ ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់, រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤កញ្ចប់តូច៕