កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Phillipe Coutinho ត្រូវបានគេដឹងថាបានសម្រេចចិត្តចាកចេញពីក្លឹបហង្សក្រហម Liverpool តាំងតែពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួនរហូតទៅដល់១៤២លានផោនហើយពេលនេះត្រូវបានលេចឬព័ត៌មានអំពីលទ្ធភាពក្នុងការត្រឡប់មកអង់គ្លេសវិញ។
ការវិលវិញលើកនេះគេជឿជាក់ថានឹងត្រឡប់មកដល់ទឹកដីចាស់របសខ្លួនគឺ Anfield ជាមិនខានទាំងដែរសារព័ត៌មានចុងក្រោយបានអះអាងថាសូម្បីតែលោក Jurgen Klopp ក៏បានបង្ហាញជំហស្វាគមន៍កីឡាកររូបនេះដែរប៉ុន្តែក្នុងនោះ Kai Havertz នៅតែជាកីឡាករគោលដៅធំបំផុតរបស់ក្លឹប។
ប៉ុន្មានរដូវកាលចុងក្រោយនេះលោក Klopp បានចាយលុយដល់ទៅ២៣០លានផោនមកហើយសម្រាប់កីឡាករសំខាន់ៗដូចជា Van Dijk, Allison និង Keita ជាដើមប៉ុន្តែបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីផ្សារដើម្បីស្វែងរកកីឡាករខ្សែបម្រើប្រយុទ្ធម្នាក់បន្ថែមផងដែរហើយច្បាស់ណាស់ Liverpool ក៏ហាក់ដូចជាមិនរារាំងអ្វីដែរសម្រាប់ការចចារផ្ទេរយក Coutinho មកវិញនោះ៕
ប្រែសម្រួល៖Lee