Home សង្គម មេប៉ូលិសខេត្តព្រះសីហនុដកហូតម៉ូតូជាច្រើនគ្រឿងពីកន្លែងបញ្ចាំខុសច្បាប់

មេប៉ូលិសខេត្តព្រះសីហនុដកហូតម៉ូតូជាច្រើនគ្រឿងពីកន្លែងបញ្ចាំខុសច្បាប់

0

ភ្នំពេញ៖ ដោយមានការដឹកនាំ សម្របសម្រួលពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងការបញ្ជារផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុបានចុះដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ ដូច្នេះប្រសិនបងប្អូនណាបាត់ម៉ូតូក្នុងបទល្មើសសូមយកឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ដើម្បីទទួលយកម៉ូតូទៅវិញ។

លោក ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៩កុម្ភៈនេះថា« ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពជូនដំណឹង ដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ ប្រសិនបើមាន បាត់បង់ ម៉ូតូ ក្នុងបទល្មើសណាមួយ សូមអញ្ជើញ យករាល់ឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
សមត្ថកិច្ចជំនាញយើងខ្ញុំ ដោយមានការដឹកនាំ សម្របសម្រួលពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងការបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន ៖ បានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ»៕

Previous articleKlopp បើកទ្វាររងចាំប្រសិនបើ Coutinho ចង់វិលវិញខណៈដែលក្លឹបក៏មិនបដិសេធ
Next articleនគរបាលបច្ចេកវិទ្យាកំពុងតាមវែកមុខអ្នកបង្ហោះព័ត៌មានក្លែងក្លាយថាមេរោគកូរ៉ូណារាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត១០០នាក់