ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកាសបិទចរាចរណ៍ចាប់ពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដើម្បីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៦:០០នាទី តទៅរហូតដល់ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបិទកំណាត់ផ្លូវជាតិលេខ២ជាបណ្តោះអាសន្ន ដើម្បីប្រារព្ធពីធីបើកការដ្ឋានជួលជុលស្ថានភាពផ្លូវអោយវាប្រសើរឡើងវិញ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល់ ដោយមិនអនុញ្ញាតអោយយានយន្តគ្រប់ប្រភេទធ្វើការឆ្លងកាត់ ។
តាមសេចក្តីជូនដំណឹងបានអោយដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធពីធីបើកការដ្ឋាន គម្រោងធ្វើអោយប្រសើឡើងវិញ កំណាត់ផ្លូវលេខជាតិ២ និងផ្លូវជាតិ២២ ប្រវែង ៧២,១៧គីឡូម៉ែត្រ ពីរង្វង់មូ
តាខ្មៅ អូរចំបក់ ទៅដល់អង្គតាសោមខេត្តកែវ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ២ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រារព្ធពិធី មេត្តាជ្រាប យោគយល់ អាធ្យាស្រ័យ និងធ្វើការបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយក្តីអនុគ្រោះ ។ នៅពេលកម្មវិធីនេះត្រូវបានបញ្ចប់ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកអោយធ្វើចរាចរណ៍ជាធម្មតាវិញ៕