សមាគមបាល់ទាត់ចិនឬហៅកាត់ថា CFA បានប្រកាសថាក្លិបចំនួន ៩នឹងមិនមានសិទ្ធិចូលរួមក្នុងលីកបាល់ទាត់អាជីពរបស់ប្រទេសចិនទៀតឡើយសម្រាប់រដូវកាលខាងមុខនេះក្រោយពួកគេមិនបានបង់ប្រាក់ខែដល់កីឡាករគ្រូបង្វឹកនិងបុគ្គលិករបស់ពួកគេទាន់ពេលវេលា។
ក្នុងចំណោមក្លឹបទាំងនោះមានដូចជាក្លឹបនៅលីកទី២របស់ចិនដូចជា Sichuan Longor, Shanghai Shenxin និង Guangdong Southern Tigers និងក្លឹបនៅលីកទី៣របស់ចិនចំនួន៦ផ្សេងទៀតផងដែរ។
CFAធ្លាប់បានប្រកាសគោលការណ៍ច្បាប់ម្តងហើយកាលពីខែតុលាថាក្លឹបទាំងឡាយដែលមិនអាចបង់លុយប្រាក់ខែជូនបុគ្គលិកគ្រូបង្វឹកនិងកីឡាករទាន់ពេលទេនោះនឹងត្រូវដកសិទ្ធចេញពីលីករបស់គេដោយស្វ័យប្រវតិ្ត៕
ប្រែសម្រួល៖Lee