Bruno Fernandes វិលទៅកាន់ព័រទុហ្កាលវិញ ក្រោយ១ថ្ងៃនៃការប្រកួតជូន Man Utd (មានវីដេអូខ្លី)

0

Bruno Fernandes បានវិលទៅកាន់អតីតទឹកដីក្លិបរបស់ខ្លួន ដើម្បីទស្សនា​ការប្រកួតរបស់ Sporting Lisbon នាថ្ងៃអាទិត្យ ។ នេះបើយោងតាម dailymail បានចុះផ្សាយ។
សមាជិកថ្មីរបស់ក្លិប បានបង្ហាញវត្តមាន ប្រកួតជាមួយ Wolve កាលពីថ្ងៃសៅរ៍ ដោយជួយឲ្យក្លិបត្រឹមលទ្ធផល 0-0 នៅក្នុងទឹកដីអូត្រាហ្វត​។
មួយថ្ងៃក្រោយបញ្ចប់ការប្រកួត គាត់បានវិលទៅកាន់ទឹកដីព័រទុហ្កាលវិញ ដោយអតីតក្លិបគាត់ Lisbon បានចាញ់ Braga ក្នុងលទ្ធផល 0-1 ដោយគ្មានវត្តមានរបស់គាត់ នារាត្រីយប់មិញ​។

ក្នុងការប្រកួតជូនក្រុមដំបូងថ្វីបើមិនអាចជួយឲ្យក្លិបឈ្នះ ប៉ុន្តែ Bruno Fernandes បានបង្ហាញសក្តានុពលលេងយ៉ាងសំខាន់ ក្នុងការប្រកួតលើកដំបូង ដោយឈរក្នុងតំណែង ខ្សែបម្រើ លេងពីក្រោយកីឡាករ Anthony Martial ។​
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖