ទោះបីជាលទ្ធផលបរាជ័យ២ទល់នឹង០ទៅលើក្រុម Spurs ក្តីប៉ុន្តែគ្រូបង្វឹកមេឃខៀវ Man City លោក Pep Guardiola នៅក្រោយការបញ្ចប់ការប្រកួតបានអះអាងថាកូនក្រុមរបស់លោកលេងបានល្អណាស់ក្នុងការប្រកួតនេះប៉ុន្តែសំណាងហាក់ដូចជាមិនបានផ្តល់ឲ្យ។
យោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃនេះបានសរសេរថាអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្រោយការបញ្ចប់ការប្រកួតនោះគឺគ្រូបង្វឹករូបនេះបាននាំកីឡាករទាំងអស់របស់ខ្លួនប្រជុំនៅក្នុងបន្ទប់ដោះដូរសម្លៀកបំពាក់ដល់ទៅ៤៥នាទី។ខកខានបាល់១១ម៉ែត្រមួយនៅតង់ទី១និងសល់គ្នាតែ១០នាក់ក្នុងតង់ទី២មិនអាចធ្វើឲ្យ Man City ទប់គ្រាប់បាល់របស់ម្ចាស់ផ្ទះបានឡើយ។
កីឡាករ Steven Bergwijn គឺជាអ្នករកគ្រាប់បាល់បានដំបូងក្នុងការបង្ហាញខ្លួននាមជាកីឡាករចំណូលថ្មីឲ្យ Spurs និងមួយគ្រាប់ចុងក្រោយដោយកំពូលកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min ដើម្បីបញ្ចប់ការប្រកួតនិងយកបាន៣ពិន្ទទៅប្រជែងតំណែង top4៕
ប្រែសម្រួល៖Lee