Home ព័ត៌មានកីឡា Kevin-Prince Boateng ផ្ទេរទៅកាន់ក្លិបទី​១២នៃអាជីព

Kevin-Prince Boateng ផ្ទេរទៅកាន់ក្លិបទី​១២នៃអាជីព

0

កីឡាករ Kevin-Prince Boateng បានចូលរួមលេង​ជាមួយក្លិបទី​១២ ក្នុងអាជីពបាល់ទាត់របស់លោក បន្ទាប់ពីចុះហត្ថលេខាខ្ចីជើងលេង​ជាមួយក្លិប Besiktas ក្នុងលីកកំពូល​តួគី ។ នេះបើយោងតាម BBC បានចុះផ្សាយ។​

Besiktas ក៏ជាក្លិបទី​៤ របស់ Boateng គិតត្រឹមរយៈពេល ២រដូវកាលមកនេះ​ ដោយក្នុងនោះបានលេង​ជាមួយ Fiorentina ផ្ទេរពី Sassuolo និងបានចំណាយពេល កន្លះឆ្នាំលេងខ្ចីជើង ជាមួយ Barca ក្នុងលក្ខណ្ឌខ្ចីជើង​ កាលពី 2018-19 ។​
អតីត​ខ្សែបម្រើជម្រើសជាតិ ហ្គាណា អាយុ ៣២ឆ្នាំរូបនេះ បានលេងនៅលើទឹកដីអង់គ្លេស និងអាល្លឺម៉ង់ ដោយចំណាយពេល ១៥ឆ្នាំ ៕

Previous articleDortmund យកបានខ្សែបម្រើរបស់ Juventus
Next articleBarca ចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងពី Braga