ក្លិបនៅលីគកំពូលប្រេស៊ីលកំពុងចរចារជាអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា

0

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសប្រេស៊ីលបានផ្សាយថា ក្លិប Botafogo នៃក្របខណ្ឌ Brazil Serie A ថាបានកំពុងចរចាជាមួយលោក Keisuke Honda ។

ក្លិបរបស់ប្រេស៊ីលនេះ កំពុងចង់បានអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង ដោយសារតែខ្សែប្រយុទ្ធរបស់គេ កីឡាករ Joao Paulo ជិតទៅចូលរួមជាមួយក្រុម Seattle Sounders នៃលីគកំពូលអាមេរិក ( Major League Soccer )។ ដោយឡែកនៅក្នុងគណនី Twitter របស់លោក Honda ក៏បានបង្ហោះផងដែរ គាត់កំពុងតែពិចារណាលើរឿងផ្ទេរទៅកាន់ប្រទេសប្រេស៊ីលនេះ។

សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានក្លិប Persija Jakarta នៃលីគកំពូលឥណ្ឌូនេស៊ី ក៏មានបំណងចង់នាំយកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅរួមក្រុមនៅរដូវកាល ២០២០ ខាងមុខ ថ្មីៗនេះផងដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ