Home សង្គម ដាក់គុកប៉ូលិសស័ក្តិ៣ដែលផឹកស្រវឹងវាយពលរដ្ឋហូរឈាមស្រោចខ្លួន

ដាក់គុកប៉ូលិសស័ក្តិ៣ដែលផឹកស្រវឹងវាយពលរដ្ឋហូរឈាមស្រោចខ្លួន

0

ភ្នំពេញ៖ តុលាការខេត្តកណ្តាលនៅល្ងាចថ្ងៃទី៣១ ខែមករា នេះ បានសម្រេចឃុំខ្លួនលោកស័ក្តិ៣ ហែន លីណា បម្រើការងារផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទហិង្សាដោយចេតនានិងបទធ្វើអោយខូចខាតដោយចេតនា ។
ប៉ូលិសស័ក្តិ៣ រូបនេះ បានប្រើអំពើហិង្សាលើពលរដ្ឋម្នាក់ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រែករុនក្រោម ស្រុកស្អាង ខេត្តកណ្តាល ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចប៉ុណ្ណោះ ។
នៅយប់កើតហេតុ ប៉ូលិសស័ក្តិ៣រូបនេះ គឺ មានអាការៈស្រវឹង ទើបប្រើអំពើហិង្សាបែបនេះ ៕

Previous articleក្លិបនៅលីគកំពូលប្រេស៊ីលកំពុងចរចារជាអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា
Next articleព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិផ្កាយ១ និងផ្កាយ២ ដល់នាយនគរបាល២៥នាក់