ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា មន្ត្រីរាជការទាំងអស់ត្រូវធ្វើតាមច្បាប់ កុំធ្វើតាមទម្លាប់ និងហាត់ពត់ខ្លួនបំរើរាស្ត្រ ។
ក្នុងវេទិកា ចុះណែនាំមន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកព្រៃនប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកបានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា « មន្ត្រីរាជការទាំងអស់ ត្រូវធ្វើការតាមច្បាប់ កុំធ្វើតាមទម្លាប់ និង ត្រូវហាត់ពត់ខ្លួនជាអ្នកបំរើរាស្ត្រ ត្រឹមសិទ្ធអំណាចរបស់ខ្លួន កុំរំលោភអំណាចអ្នកដទៃ ។ មន្ត្រី ឬរាស្ត្រ ធ្វើខុសត្រូវមានទោសដូចគ្នា ៕»

