Home ព័ត៌មានកីឡា Mbappe បង្ហាញជំហជាមួយនឹង Liverpool ប៉ុន្តែ PSG នឹងទាមទារមិនក្រោម២៥៣លានផោនឡើយ

Mbappe បង្ហាញជំហជាមួយនឹង Liverpool ប៉ុន្តែ PSG នឹងទាមទារមិនក្រោម២៥៣លានផោនឡើយ

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារនេះបានសរសេរថាកំពូលកីឡាករខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជីកកាយជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួនគឺ PSG ដើម្បីផ្តល់ឧិកាសក្នុងការចាកចេញរបស់ខ្លួនទៅកាន់ហង្សក្រហម Liverpool។

អ្នកកាសែតបារាំងដ៏ល្បីមួយរូបដែលមានឈ្មោះថា Julien ក៏បានធ្វើការអះអាងស្រដៀងគ្នាដែរថាតារារបស់ PSG រូបនេះនឹងអាចផ្ទេរទៅកាន់ទឹកដី Anfield ទាំងគួរឲ្យភ្ញាក់ផ្អើលស្របពេលដែលក្លឹបមួយនេះនឹងត្រៀមលើកពានរង្វាន់អង់គ្លេសជាលើកដំបូងរបស់ខ្លួនរដូវកាលនេះក្រោមការដឹកនាំរបស់លោក Jurgen Klopp។

តែទោះពីជាយ៉ាងណាក្តីបុរសរូបនេះបានបញ្ជាក់ទៀតថាហង្សក្រហម Liverpool នឹងមិនអាចយកបានកីឡាកររូបនេះឡើយបើមិនមានលុយចំណាយប្រមាណជា២៥៣លានផោនដែលច្បាស់ណាស់ PSG នឹងទាមទារពីការផ្ទេរនោះ៕

ប្រែសម្រួល៖Lee

 

Previous articleLampard កំពុងដាក់សំពាធឲ្យក្លឹបត្រូវតែទិញឲ្យបានខ្សែប្រយុទ្ធម្នាក់ក្នុងចំណោម២នាក់គោលដៅអទិភាព
Next articleត្រៀមអាវរងារ ចាប់ពីថ្ងៃនេះដល់ដើម ខែកុម្ភៈតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានចុះត្រជាក់ដល់១៨អង្សាសេ