Lampard កំពុងដាក់សំពាធឲ្យក្លឹបត្រូវតែទិញឲ្យបានខ្សែប្រយុទ្ធម្នាក់ក្នុងចំណោម២នាក់គោលដៅអទិភាព

0

គ្រូបង្វឹកក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាកំពុងតែបន្តដាក់សំពាធដល់គណកម្មាការរបស់ក្លឹបនិងជាពិសេសអ្នកសម្រេចចិត្តទិញដូរកីឡាករដើម្បីធ្វើយ៉ាងណានាំមកឲ្យបាននូវខ្សែប្រយុទ្ធចំណូលថ្មីដើម្បីជួយជម្រុញកម្លាំងរបស់ក្លឹបក្នុងការប្រយុទ្ធប្រជែងតំណែងនៅលីកកំពូលអង់គ្លេសក្នុងពេលវេលាសេសសល់នេះឲ្យបាន។

កាសែតអង់គ្លេស The Sunsports បានចេញផ្សាយថា Lampard បានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយទៅកាន់ក្លឹបថាចាំបាច់នាំយកកីឡាករខ្សែប្រយុទ្ធ Cavani ឬ Piatek ឲ្យបានក្នុងការយកពិន្ទុចេញឲ្យដាច់ចេញពីក្លឹបប្រជែងតំណែងtop4របស់ខ្លួនដូចជា Man United, Spurs និងWolves។

បច្ចុប្បន្នក្លឹបតោខៀវ Chelsea កំពុងឈរនៅលេខរៀងទី៤ក៏ពិតមែនប៉ុន្តែខ្សែប្រយុទ្ធជួរមុខ Abraham ដែលរកបាន១៥គ្រាប់នោះកំពុងតែទទួលរងរបួសត្រង់ស្មាដែលមិនអាចជួយការងារក្លឹបបានជាប់លាប់ឡើយហើយក៏មិនទាន់ខ្សែប្រយុទ្ធក្នុងក្លឹបរូបណាដែលអាចស្ថិតនៅចំណុចក្បែរទៅនឹងទំរង់លេងរបស់គេនៅឡើយដែរ៕

ប្រែសម្រួល៖Lee