ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន ចុះត្រជាក់ដល់១៨អង្សាសេ ចំណែក តំបន់វាលទំនាបនិងមាត់សមុទ្រអាចមានភ្លៀង។
ក្រសួងធនធានទឹកព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្តប់លើកម្ពុជា ដែលស្ថានភាពបែបនេះ ធ្វើឲ្យ៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៨ ដល់ ២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៨ ដល់ ៣០អង្សាសេ
២៖ តំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២២ ដល់ ២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣១ ដល់ ៣៣អង្សាសេ
នៅថ្ងៃទី២៩ ដល់ ៣១ ខែមករា ផ្នែកខ្លះនៃតំបន់វាលទំនាបភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២៤ ដល់ ២៦អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០ ដល់ ៣២អង្សាសេ
នៅថ្ងៃទី២៨ ដល់ ៣១ ខែមករា ផ្នែកមួយចំនួននៃបណ្តាខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម៕