ទំរង់លេង Sanchez ប្តូរ១៨០ដឺក្រេលោក Solskjaer អះអាងថារូបគេនឹងត្រឡប់មកវិញ

0

កីឡាករខ្សែប្រយុទ្ធជើងចាស់ពោរពេញដោយបទពិសោធ Alexis Sanchez ដែលបានទៅចូល​រួ​ម​ជា​មួ​យ​នឹ​ង​ក្លឹ​ប​ខ្លាំ​ង​អ៊ី​តា​លី I​​nt​​er​​ M​​il​a​n​ ក្នុងលក្ខណ្ឌខ្ចីជើងកាលពីរដូវក្តៅកន្លងទៅក្រោយពេលដែលបានចំណាយពេលដ៏តានតឹងខ្លាំងជាមួយនឹង Man United អស់រយៈពេល១៨ខែរួចមក។
ទំរង់លេងរបស់កីឡាកររូបនេះបានផ្លាស់ប្តូរផ្ទុយស្រឡះពីគ្រាដែលរួបគេនៅអង់គ្លេសអស់រយៈពេល១៨ខែកន្លងមកហើយអាចរកបានតែ៥គ្រាប់គត់ក្នុងការបង្ហាញខ្លួនទាំង៤៥លើកឲ្យ Old Trafford បន្ទាប់ពីបានផ្ទេរមកពីកាំភ្លើងធំ Arsenal ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៨។

តាមការបង្ហាញជំហចុងក្រោយរបស់ក្លឹបនិងជាពិសេសគ្រូបង្វឹកលោក Solskjaer ដែលកំពុងទទួលរងសំពាធខ្លាំងទាក់ទងទៅទំរង់លេងរបស់ក្លឹបជាពិសេសនៅក្នុងតំបន់ប្រយុទ្ធនោះបុរសនវេរូបនេះបានបញ្ជាក់ថា Sanchez នឹងត្រូវត្រឡប់មកជួយក្លឹបវិញជាមិនខានក្រោយបញ្ចប់កុងត្រានៅ Inter Milan៕

ប្រែសម្រួល៖Lee