កិច្ចពិភាក្សាដ៏សក្តានុពលនៃការកាន់កាប់ក្លិប Newcastle United ដែលគ្រោងនឹងធ្វើឡើងជាមួយ សេដ្ឋីរបស់ Saudi Arabia ក្នុងទំហំទឹកប្រាក់ ៣៤០លានផោន កំពុងដំណើរការ។
ការចរចាររវាង មូលនិធិវិនិយោគសាធារណៈ របស់អារ៉ាប់ និងម្ចាស់ក្លិប Newcastle United បានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ។
ឱកាសនៃកិច្ចព្រមព្រៀងនេះបានស្ថិតក្នុងដំណាក់កាលខ្ពស់ ។ នេះបើយោងតាមប្រភពមួយបានទម្លាយនៃការពិភាក្សានេះ។ ទោះជាយ៉ាងណា ប្រភពនោះបានបញ្ជាក់ថា កិច្ចព្រមព្រៀង រវាងអ្នកវិនិយោគ និងម្ចាស់ក្លិប មានភាពស្មុគស្មាញ ហើយកិច្ចពិភាក្សា កំពុងស្ថិតក្នុងស្ថានភាពដួលរលំ។
ប្រភពដដែលបានបន្តថា លោក Ashley នឹងមិនលក់ក្លិបនេះឡើយ ហើយគាត់ក៏មិនអាចទាយទុកមុនដែរ។
ស្ត្រីអ្នកជំនួញ Amanda Staveley ត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីនាំសារចរចារទិញយកក្លិបនៅលើទឹកដីអង់គ្លេសនេះ ។Staveley ធ្លាប់បានបរាជ័យទិញក្លិបនេះ កាលពី២ឆ្នាំមុន បន្ទាប់ពីម្ចាស់ក្លិបលោក Ashley បានលើកឡើងថា គាត់បានធ្វើជាម្ចាស់កម្មសិទ្ធរយៈពេល ១០ឆ្នាំហើយ ហើយរហូតដល់ ថ្ងៃបញ្ចប់។
ស្ត្រីអ្នកជំនួញខាងលើ ចង់បានតែ ១០ភាគរយនៃម្ចាស់កម្មសិទ្ធរបស់ក្លិប ក្នុងករណីដែលម្ចាស់ក្លិបឈានដល់ការយល់ព្រម៕