Barcelona និង Juventus បានបញ្ចប់កិច្ចព្រមព្រៀងដោះដូរ ដោយយល់ព្រមឲ្យកីឡាករ Alejandro Marques ទៅចូលរួមលេងនៅលីកកំពូលអ៊ីតាលី និងក្លិបយក្សអ៊ីតាលីនេះ បានយល់ព្រមឲ្យ Matheus Pereira ទៅលេងខ្ចីជើងនៅ Camp Nou វិញ ។
ម្ចាស់ពានអ៊ីតាលី បានយល់ព្រម ទិញយកកីឡាករ វ័យក្មេង Alejandro Marques ក្នុងតម្លៃ ៨.២ លានអឺរ៉ូ ។ កីឡាករវ័យក្មេងនេះ លេងបាន ២២លើកជូនក្រុម Barcelona B ខណៈដែល កីឡាករអាយុ ២១ឆ្នាំ មកដល់ក្លិបក្នុងលក្ខណ្ឌខ្ចីជើង តែបើក្លិបយក្សអេស្ប៉ាញ មានបំណងចង់បានត្រូវចំណាយ ៨លានអឺរ៉ូថែមទៀត។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានមកដល់លីកក្នុងតំបន់អឺរ៉ុបនៅឆ្នាំ ២០១៦ ដោយលេងជាមួយ Empoli មុនទៅលេងឲ្យ Juventus តែពេលនោះត្រូវបានក្លិបឲ្យលេងខ្ចីជើងជាមួយ Bordeaux, Parana Clube និង Dijon ជាដើម៕