មកដល់សប្តាហ៍នេះទៅហើយ គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធមិនបោះបង់ចោលឱកាស ក្នុងការចចារបន្តកុងត្រាឲ្យកីឡាករ Shkodran Mustafi ហើយជឿជាក់ថាកីឡាកររូបនេះ នឹងអាចត្រឡប់ចូលទៅក្នុងជម្រើសជាតិវិញ តាមរយៈអនាគតរបស់គេ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។
តាមពិតកីឡាកររូបនេះ មិនសូវជាទាក់ចិត្តអ្នកគាំទ្រខ្លាំងឡើយ ចាប់តាំងតែពីពេលផ្ទេរមកទីនេះ កាលពីឆ្នាំ២០១៦ ពីក្លឹប Valencia ក្នុងតម្លៃ ៣៥លានផោននោះមកម្ល៉េះ ហើយចុងក្រោយនេះ ក៏មានផ្ទះការប៉ះទង្គិចពាក្យសម្តីគ្នាខ្លាំងផងដែរ រវាងអ្នកគាំទ្រនិងកីឡាកររូបនេះ។
លោក Arteta បានបញ្ជាក់យ៉ាងដូចនេះថា ខ្ញុំធ្លាប់ធ្វើការជាមួយនឹងកីឡាករ ដែលមានអត្តចារិតបែបនេះ ខ្ញុំធ្លាប់មានមិត្តរួមក្លឹប ដែលមានអត្តចារិតបែបនេះ ប៉ុន្តែវានឹងកើតឡើងនៅក្នុងរយៈពេលខ្លីណាមួយប៉ុណ្ណោះ ហេតុដូចនេះកីឡាករ Mustafi នៅតែសំខាន់សម្រាប់ក្លឹប៕
ប្រែសម្រួល៖ ស៊ុនលី