Man United បំបែកឯកទក្តកម្មថ្មីមួយទៀត ក្រោយយកឈ្នះប្រកួត FA Cup យប់មិញ

0

ការប្រកួតជុំទី៤ នៃពានរង្វាន់ FA Cup កាលពីយប់មិញទល់នឹងក្រុម Tranmere ដែលសូម្បីតែ កីឡាករខ្សែការពាររបស់បិសាចក្រហម Man United កីឡាករ Harry Maguire ក៏អាចស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ផងដែរ។

គ្រាប់បាល់បញ្ជូលទី ដល់ទៅ ៦គ្រាប់ ត្រូវបានធ្វើឡើងដោយបិសាចក្រហម Man United ក្នុងនោះកីឡាករ Maguire, Dalot, Lingard, Jones, Martial និង Mason គឺសុទ្ធតែអាចរកគ្រាប់បាល់បានម្នាក់១គ្រាប់ នៅក្នុងការប្រកួតមួយនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ជ័យជំនះលទ្ធផល ៦ទល់នឹង ០នេះ បានធ្វើឲ្យក្លឹបបិសាចក្រហម Man United បំបែកឯកទក្តកម្មមិនធ្លាប់មាន អស់រយៈពេល១២៥ឆ្នាំមកហើយ គឺការរកគ្រាប់បាល់ដល់ទៅ៦គ្រាប់ ជាមួយនឹងកីឡាករ ៦នាក់ផ្សេងគ្នា៕

ប្រែសម្រួល៖ ស៊ុនលី