Aubameyang​ យល់ព្រមទៅលេង Barcelona តែសំខាន់រងចាំមើលសំណើររវាងក្លឹបសិន

0

ក្រោយព័ត៌មានជាច្រើនកន្លងមកអំពីការផ្ទេរទៅលេងអេស្បាញនោះសប្តាហ៍នេះមានការចេញផ្សាយដោយកាសែតអង់គ្លេស The Sunsports បានចុះផ្សាយច្បាស់ហើយថាកីឡាករ Aubameyang បានយល់ព្រមរួចរាល់ហើយគ្រប់លក្ខណ្ឌរបស់ខ្លួនជាមួយនឹងក្លឹប Barcelona ក្នុងការផ្ទេរចេញពីអង់គ្លេស។

កាសែតអេស្បាញ Mundo Deportivo ក្នុងនោះក៏បានចេញផ្សាយដូចគ្នាផងដែរដោយនិយាយថាខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal វ័យ៣០ឆ្នាំរូបនេះគឺពិតជាមានបំណងចង់ចាកចេញប៉ុន្តែអ្វីៗគឺត្រូវរងចាំរហូតដល់ពេល Barcelona ដាក់ជាសំណើរនិងការសម្រេចចិត្តទាំងសងខាងជាមុនសិន។

កីឡាកររូបនេះកំពុងត្រូវបានចងចិត្តតាមរយៈគ្រូបង្វឹកថ្មីលោក Arteta ដោយបច្ចុប្បន្នត្រូវបានគ្រូបង្វឹកផ្តល់សេចក្តីទុក្ខចិត្តក្នុងការឲ្យដើរតួជាប្រធានក្រុមផងដែលវានឹងអាចក្លាយទៅជាបញ្ហាមួយផងដែរក្នុងការដោះដូរកីឡាករ។គួរបញ្ជាក់ថា Aubameyang ទទួលបានប្រាក់កម្រៃដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្តាហ៍គិតចាប់តាំងតែពីពេលផ្ទេរពី Dortmund កាលពីឆ្នាំ២០១៨៕

ប្រែសម្រួល៖Lee