Real Madrid​ ប​ញ្ជូ​ន​ខ្សែ​កា​រ​ពា​រ​ម្នា​ក់ទៅ​លេ​ង​ខ្ចី​ជើ​ង​​ឲ្យ Bayern Munich

0

កាលពីថ្ងៃព្រហស្បតិ៍នេះក្លឹបយក្សអេស្បាញ Real Madrid បានសម្រេចចិត្តអនុញ្ញាតិឲ្យខ្សែការពារ Alvaro Odriozola ទៅលេងឱ្យក្លឹប Bayern Munich រហូតដល់ចប់រដូវកាលបច្ចុប្បន្នក្នុងលក្ខណ្ឌខ្ចីជើង។

កីឡាករ Odriozola បានចូលរួមជាមួយក្លិប Bayern បន្ទាប់ពីមួយឆ្នាំកន្លះដែលខកចិត្តនៅឯក្លិបដែលខ្លួនបានចូលរួមពី Real Sociedad កាលពីដូវក្តៅឆ្នាំ ២០១៨ កន្លងមកក្នុងតម្លៃខ្លួនប្រហែល ៤០ លានអឺរ៉ូឬប្រមាណ ជា៤៥ លានដុល្លារអាមេរិក។

ការសម្រេចចិត្តផ្ទេរនេះមិនបានផ្តល់លទ្ធផលល្អសម្រាប់កីឡាករវ័យ ២៤ ឆ្នាំដែល ជាផ្នែកដ៏សំខាន់មួយនៃក្រុមជម្រើសជាតិអេស្បាញក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នោះទេដោយ Odriozola លេងក្នុងលីកបានចំនួនតែ ១៤ដងប៉ុណ្ណោះក្នុង រដូវកាលដំបូង នៅឯកីឡដ្ឋាន Santiago Bernabeu ហើយនិង ៤ លីកប៉ុណ្ណោះសម្រាប់ដូវកាលនេះ៕

ប្រែសម្រួល៖Lee