សេះបង្កង់ Juventus យប់មិញនេះបានបំបាក់ក្រុម Roma ក្នុងលទ្ធផល៣ទល់នឹង១នៅឯកីឡដ្ឋាន Allianz ក្នុងទីក្រុង Turin គឺជាការប្រកួតវគ្គទី ២ នៃពានរង្វាន់ Coppa Italiaឬដែលហៅថា Italy Cup បន្ទាប់ពីក្រុម Napoli បានផ្តួលក្រុម Lazio១ទល់នឹង០កាលពីថ្ងៃអង្គារ។
Cristiano Ronaldo បានរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Coppa Italia នៅនាទី ២៦ នៃតង់ទី ១ ។ Rodrigo Betancurt រកបានមួយគ្រាប់ ទៀតនៅនាទីទី ៣៨ និងចុងក្រោយខ្សែប្រយុទ្ធ Leonardo Bonucci បានបន្ថែមគ្រាប់ទី ៣ នៅមុនពេលបញ្ចប់តង់ទី ១ ។ ជាការឆ្លើយតបគ្រាប់បាល់របស់ខ្សែបម្រើ Cengiz Under របស់ក្រុម Roma បានទាត់ចូលសំណាញ់ទី នៅតង់ទី ២ ។
យោងតាមតួលេខក្រុមទាំងពីរនេះសុទ្ធតែមានប្រវត្តិលើកពានរង្វាន់ Coppa Italia ដូចគ្នាដោយក្នុងនោះសរុបទាំងពីរគឺមានរហូតទៅដល់២២លើកដោយJuventusធ្លាប់លោកបាន១៣ដងឯRomaលើកបាន៩ដង៕
ប្រែសម្រួល៖Lee
https://www.youtube.com/watch?v=udhCttL1TiI