Spurs ទំនងដូចជារកបានខ្សែប្រយុទ្ធ ជំនួសតំណែងរបស់ Harry kane

0

នៅថ្ងៃនេះកីឡាករគោលដៅរបស់ក្លឹប Spurs ដែលកំពុងលេងឲ្យក្លឹបអេស្បាញ Real Sociedad កីឡាករ Willian Jose នោះត្រូវបានគេដឹងថាបានធ្វើដំណើរមកដល់ទីក្រុងឡុងហើយ ជឿជាក់ថាគឺដើម្បីធ្វើតេស្តសុខភាពមុនការចុះកុងត្រាផ្លូវការ។

យោងតាមការចេញផ្សាយរបស់អេស្បាញ AS បានបញ្ជាក់ថាកីឡាករប្រេស៊ីលរូបនេះ នឹងត្រូវលក់ចេញក្នុងតម្លៃខ្លួនយ៉ាងហោចណាស់៦០លានផោន ក្នុងទីផ្សារពេលនេះ ប៉ុន្តែបើក្លឹបទាំងពីរយល់ព្រមគ្នាហើយនោះ គឺវាអាចមានតម្លៃធូរថ្លៃជាងនេះបន្តិច ដោយសារតែ Mourinho នឹងមិនចាយលុយដល់កម្រិតនេះឡើយ។

លើសពីនេះកាន់តែច្បាស់នោះគឺថា Willian វ័យ២៨ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឲ្យ Real Sociedad ក្នុងការប្រកួតជាមួយនឹង Espanyol ក្នុងពានរង្វាន់ Copa del Rey ហើយអាចនឹងបង្ហាញខ្លួនថ្ងៃព្រហស្បតិ៍នេះ ឬថ្ងៃសុក្រស្អែក៕

ប្រែសម្រួល៖Lee