ភ្នំពេញ៖មន្រ្តីយោធាម្នាក់ជិះឡានពាក់ស្លាកលេខ ខម បើកបរក្នុងស្ថានភាពស្រវឹងបុករះទៅលើម៉ូតូនិងកង់ជាច្រើនគ្រឿងបណ្ដាលឲ្យ រងរបួស៤នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបើកបុកម៉ូតូ៣គ្រឿងនិង កង់១គ្រឿង កំពុងឈប់លើជាយផ្លូវមុខក្លោងទ្វារសាលា បំរ៉ុងនឹងឆ្លងកាត់ផ្លូវក៏មាន រថយន្តម៉ាក នីសាន់(ណាវ៉ារ៉ា) បើកបរពីទិសត្បូងទៅជើងក្នុងល្បឿនលឿន ជាន់ហ្វ្រាំងទាន់ ក៏បានរេចង្កូតទៅបុកម៉ូតូ០៣គ្រឿង និងកង់០១គ្រឿងដែល បណ្ដាលអោយគ្រោះថ្នាក់តែម្ដង ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ចំណុចខាងមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ លី ហួត មុខរបរយោធា បើកបររថយន្តម៉ាក នីសាន់ ណាវ៉ារ៉ា Nissan Navara ពណ៌ស្លែ ពាក់ស្លាកលេខខេមរភូមិន្ទ 2-7436 ។
ក្រោយកើតហេតុកំលាំងផ្នែកជំនាញបានចុះវាស់វែង ប្រមូលយកមធ្យោបាយពាក់ព័ន្ធទាំងអស់ និងអ្នកបើកបររថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បី ចាត់ការបន្តតាមនីតិវិធី ៕





