ហួយ ផល្លីន និង Privat ជួយព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមឡាវ ៤-១

0

ភ្នំពេញ៖ ក្រុម​ម្ចាស់ផ្ទះ ពព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវ Master 7 ដោយលទ្ធផល ៤ទល់១ ក្នុងជំនួប AFC Cup Playoff ​ជើង​ទី១ នាពហុកីឡដ្ឋានជាតិមុននេះបន្តិច។

ខ្សែបម្រើប្រយុទ្ធ ហួយ ផល្លីន បើក​ការ​នាំ​មុខ​ឲ្យម្ចាស់ផ្ទះមុននៅនាទី ១៥ ខណៈដែលអតីត​ខ្សែ​ប្រយុទ្ធ គីរីវង់សុខសែនជ័យ កីឡាករ Coulibaly ជជួយក្រុមភ្ញៀវញៀវមកពីប្រទេសឡាវតាមស្មើ ១ទល់១ តែម្ចាស់ស្បែកជើងមាស Privat ​ស៊ុតគ្រាប់ទី២ ឲ្យព្រះខ័នរាជស្វាយរៀងនាំមុខបន្តនៅនាទី ៤០ ននាទី ចូលវគ្គទី២ ក្រុម​មក​ពី​ឡាវ បាន​​ព្យាយាម​ដើម្បី​តាម​ស្មើ ប៉ុន្តែ ត្រូវ ​ក្រុម​​តំណាង​ឲ្យ​កម្ពុជា ​ស៊ុត ២ គ្រាប់បន្ថែមទៀត ដោយ ហួយ ផល្លីន និង Privat ដដែល ​នៅ​នាទី ​៦០ និង ៧០ ចំណែកក្រុមភ្ញៀវព្យាយាមសម្រុកយ៉ាងណាក្តី ក៏លទ្ធផល ៤ទល់១ នេះរក្សាដល់ចប់ ៩០នាទី។

គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅប្រកួតជើងទី២ នាប្រទេសឡាវវិញម្តង នៅថ្ងៃទី ២៩ មករា វេលា​ម៉ោង ៧ នារដ្ឋធានីវៀងចន្ទន៍៕

អត្ថបទ៖ មៃ ចាន់បុត្រ​