Bruno Fernandes បានប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គាត់ថា គាត់មានទំនុកចិត្តខ្ពស់ ក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Manchester United ទោះបីជាក្លិប Sporting Lisbo បានបញ្ចប់ក្តីសុបិន្តរបស់គាត់ ដោយបន្តលេងនៅ Portugal ។
ខ្សែបម្រើកណ្តាល ដែលជាទីចំណាប់អារម្មណ៍របស់ក្លិបនៅតំបន់អឺរ៉ុប បានយល់ព្រម ជាមួយលក្ខណ្ឌផ្ទាល់ខ្លួន ប៉ុន្តែក្លិប Sporting និង Man Utd ចរចារមិនត្រូវរ៉ូវគ្នា។
Emanuel Ferro គ្រូបង្វឹកជំនួយរបស់ Sporting Lisbon បានបង្ហាញជាសាធារណៈនូវជំនឿរបស់គាត់ថា Fernandes នឹងនៅតែស្ថិតក្នុងក្លឹបនៅចុងខែមករានេះ។
Ferro បានប្រាប់ A Bola ថាមានការជជែកជាច្រើនអំពីគាត់ចាកចេញ។ ខ្ញុំជឿជាក់ថាអ្នកខាងក្រៅមានអារម្មណ៍បែបនេះច្រើនជាងយើង។ យើងមិនមានអារម្មណ៍ទេ។ យើងមិនមានអារម្មណ៍ថាលោក Bruno គិតចង់ចាកចេញទេ។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់របស់ Sporting នៅតែមានទំនុកចិត្តក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយ United សម្រាប់ តម្លៃដ៏ខ្ពស់មួយ។ នេះបើយោងតាមការចុះផ្សាយររបស់ Daily Record ។
តម្លៃនៃការចរចារនាពេលបច្ចុប្បន្ន Man Utd ថានឹងផ្តល់ជូន ៥០លានអឺរ៉ូ ហើយ Sporting បានទាមទារចំនួន ៦០លានផោន។
ទន្ទឹមជាមួយគ្នានេះដែរ លោក Frederico Varandas បានបញ្ជាក់ថា សម្រាប់តម្លៃដែល Man Utd ដាក់លើតុចរចារ គឺមិនត្រូវរ៉ូវគ្នានោះទេ ហើយក៏មិនអាចទៅរួចនោះដែរ ៕