ឌីជេ Lion ជាប់គុកពី ៤ឆ្នាំទៅ១៥ឆ្នាំ​

0

ភ្នំពេញ៖ លោក ហែម បូរិទ្ធ ហៅឌីជេ Lion និងក្រុម៤នាក់ត្រូវសមត្ថកិច្ចបានធ្វើការចាប់ខ្លួន​ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងបក្ខពួក កាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

អតីតពិធីករខាងលើត្រូវបានច្បាប់ធ្វើការ ផ្តន្ទាទោស និងក្រុមត្រូវជាប់ រយៈពេល៤ឆ្នាំទៅ១៥ឆ្នាំ ។

គួរបញ្ជាក់ផងដែរថា​ កាលពី​​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ សមត្ថកិច្ច​ដកហូត​វត្ថុតាង​នៅ​​ក្នុង​បន្ទប់​១០៨ រួមមាន ១.ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣៧៤.៣៩​ក្រាម​២.សារធាតុ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ចំនួន​១៥៦២​គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣.អាវុធខ្លី​១​ដើម (​ឡុ​ក​) ៤.ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿងផងដែរ៕