អេឡិច យូ បដិសេធក្លិបក្នុងស្រុកព្រោះត្រូវទៅបារាំងវិញ

0

ភ្នំពេញ៖ ក្រោយពីអ្នកចាំទីកូនខ្មែរនៅបារាំង អេឡិច យូ បានបញ្ចប់កិច្ចសន្យាជាមួយក្លិប បឹងកេត មានក្លិបក្នុស្រុកជាច្រើនបានចាប់អារម្មណ៍ ប៉ុន្តែត្រូវបានកីឡាកររូបនេះបដិសេធ។

តាមរយៈការសាកសួរព័ត៌មានខ្លះៗ ទៅកាន់អ្នកចាំទី អេឡិច យូ អំពីអាជីពជាកីឡាករបាល់ទាត់បានអោយដឹងថា៖
” សម្រាប់ពេលបច្ចុប្បន្នមានក្លិបក្នុងស្រុកទាក់ទងមកខ្ញុំ ប៉ុន្តែខ្ញុំបដិសេធនូវសំណើររបស់ពួកគេ ដោយសារតែខ្ញុំនឹងត្រឡប់ទៅប្រទេសបារាំងវិញ ក្នុងពេលឆាប់ៗនេះ ដោយត្រូវទៅគ្រប់គ្រងមុខជំនួញរបស់គ្រួសារ ជំនួសប្អូនរបស់ខ្ញុំ ដែលគាត់ត្រូវទៅបន្តការសិក្សារបស់គាត់ “

អ្នកចាំទីរូបនេះបានបន្តទៀតថា៖ ” សម្រាប់ពេលវេលាត្រឡប់មកប្រកបអាជីពវិញ ខ្ញុំមិនទាន់ដឹងទេ រង់ចាំពេលវេលាណាមួយសមស្របជាមុនសិន”

សូមបញ្ជាក់ផងដែរថា អេឡិច យូ បានមកប្រកបអាជីពជាកីឡាករបាល់ទាត់នៅកម្ពុជា កំឡុងឆ្នាំ២០១៨ ដែលបានចូលរួមជាមួយក្លិប ភ្នំពេញក្រោន ១រដូវកាល បន្ទាប់មកក៏បានផ្លាស់ទៅចូលរួមជាមួយ បឹងកេត នារដូវកាល២០១៩ ខណៈដែលបច្ចុប្បន្នផ្អាកមួយរយៈសិន៕

អត្ថបទ៖ មៃ ចាន់បុត្រ