ភ្នំពេញ៖ ក្នុងខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន៣៣២គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៦៨០,១៥០,០០០ រៀល។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦មករានេះក្រសួងសាធារណការបានលើកឡើងថាចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៧៧ គ្រឿង គឺពី ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា មក ៣២២ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៩ ។

