ភ្នំពេញ៖ Persija Jakarta នៃក្របខណ្ឌកំពូលប្រទេសឥណ្ឌូនេសុី (Liga 1)បានកំពុងចាប់អារម្មណ៍ជាខ្លាំងមកលើ អ្នកគ្រប់គ្រងទូរទៅជម្រើសជាតិកម្ពុជា Keisuke Honda នឹងចង់នាំយកឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទ។
នាយកប្រតិបត្តិក្លិប Persija Jakarta គឺលោក Ferry Paulus ផ្ទាល់តែម្តងដែលជាអ្នកចង់បានកីឡារកជប៉ុនរូបនេះ ដោយលោកបាននិយាយថា៖ យោងទៅតាមការគ្រប់គ្រងរបស់ Persija Jakarta ឥឡូវនេះ កំពុងបង្កើតទំនាក់ទំនងជាមួយ Honda ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្ទេរ។ ជាការពិតយើងក្រៅពី Honda យើងក៏បានចាប់អារម្មណ៍កីឡាករបរទេសមួយចំនួនទៀតផងដែរ។
Ferry Paulus ក៏បានបន្ថែមទៀតថា យើងក៏ធ្លាប់នាំកីឡាករ marko simic ដែលមានតម្លៃខ្លួនរហូតដល់ទៅ ៥៥០ ពាន់អឺរ៉ូ (៨,៣ ពាន់លានរូពី) ខណៈដែល Honda អាចមានតម្លៃរហូតដល់ទៅ ១ លានអឺរ៉ូ (១៥,២ ពាន់លានរូពី) ឬស្មើនឹងពីរដងនៃកីឡាករក្រូអាតរបស់យើង។
គូរំលឹងដែរថា keisuke honda បានបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្លិបនៅប្រទេសហូឡង់ Vitesse បន្ទាប់ពីបានរួមរស់ជាមួយគ្នាមិនដល់១ខែផងនោះ នឹងបានបង្ហាញខ្លួនត្រឹមតែ ៤ដង ប៉ុណ្ណោះ៕
អត្ថបទ៖ មៃ ចាន់បុត្រ