ក្រោយការធ្វើការបោះឆ្នោតជាសាធារណៈកន្លងមកលទ្ធផលបានបង្ហាញកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Jordan Henderson បានទទួលសម្លេងគាំទ្រវ៉ាដាច់សូម្បីកីឡាករ Sterling និង Kane លើកពានកីឡាករល្អបំផុតរបស់អង់គ្លេសប្រចាំឆ្នាំ។
កីឡាករ Sterling ដែលបានយកជ័យជំនះកីឡាករ Joe Gomez កាលពីឆ្នាំទៅនោះបានត្រឹមលេខរៀងទី២ប៉ុណ្ណោះឆ្នាំ២០១៩នេះចំណែកឯកីឡាករ Harry Kane គឺបានត្រឹមមេដាយប្រាក់។
ក្នុងនាមជាប្រធានក្រុម Henderson ធ្វើបានយ៉ាងល្អបំផុតកាលពីរដូវកាលមុនពេញ១២ខែដោយបានជួយឲ្យ Liverpool លើកពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប Champion League ជាប្រវត្តិសាស្ត្រនិងបានត្រឹមជើងឯករងអង់គ្លេសហើយមកដល់រដូវកាលថ្មីភ្លាមបានលើកពាន Club World Cup និងកំពុងនាំមុខគេក្នុងពានរង្វាន់អង់គ្លេសផងដែរ៕
ប្រែសម្រួល៖Lee