Home សង្គម គោ​លន​យោ​បា​យ​គ្រ​ប់​គ្រ​ង​សំរា​ម​ ​និ​ង​កា​ក​សំ​ណ​ល់រឹ​ង​នៅ​ទី​ប្រ​ជុំ​ជ​ន​នឹ​ង​លេ​ច​ចេ​ញ​រូ​ប​រាង​នា​ពេ​ល​ខា​ង​មុខ

គោ​លន​យោ​បា​យ​គ្រ​ប់​គ្រ​ង​សំរា​ម​ ​និ​ង​កា​ក​សំ​ណ​ល់រឹ​ង​នៅ​ទី​ប្រ​ជុំ​ជ​ន​នឹ​ង​លេ​ច​ចេ​ញ​រូ​ប​រាង​នា​ពេ​ល​ខា​ង​មុខ

0

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បាននិងកំពុងដឹកនាំមន្រ្តីជំនាញកសាង នូវសេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ ក្នុងបំណងដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៤មករាបានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភ័ណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី ដែលជាឧត្តមប្រយោជន៍ជាតិ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការរៀបចំ «សេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» មានគោលបំណងដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ៕

Previous articleHenderson ​លើ​ក​ពាន​កី​ឡា​ក​រ​ល្អ​បំ​ផុ​ត​រ​បស់​អ​ង់​គ្លេ​ស​ក្នុ​ងឆ្នាំ​នេះ​
Next articleហួ​សចិ​ត្ត​ ​!​ឆ្លៀ​​ត​ពេ​ល ​ពេ​ជ្រ​ ​សូ​លី​កា​ ​ជួប​ប​ញ្ហា​ធំ​ជ​ន​ឱ​កា​ស​និ​យ​ម​លួ​ច​ប​ង្កើ​ត​ផេ​ក​ក្លែង​ប​ន្លំ​ទា​ញ​យ​ក​​ផ​ល​ប្រយោ​ជ​ន៍​