Home សង្គម អង្គការបេះដូងជប៉ុនផ្តល់សេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពព្រៃគ្រី

អង្គការបេះដូងជប៉ុនផ្តល់សេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពព្រៃគ្រី

0
កំពង់ឆ្នាំង៖ នេះចាត់ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅស្រុកស្រុកជលគីរី ខេត្តកំពង់ឆ្នាំងដែលនឹងទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃខណៈដែលអង្គការស្ម័គ្រចិត្តមួយដែលហៅថា “អង្គការបេះដូងជប៉ុន”បានប្រកាសផ្ដល់សេវាសម្រាប់ព្យាបាលជូនអ្នកជំងឺដោយឥតគិតថ្លៃ ។
បើតាមការបញ្ជាក់ឲ្យដឹងពី អង្គការបេះដូងជប៉ុន បានលើកឡើងថានៅថ្ងៃទី១៨និង១៩ខែមករាឆ្នាំ២០២០ខាងមុខនេះអង្គការនឹងសហការជាមួយមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំងដើម្បីផ្តល់សេវានេះជួនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ក្រុមការងារនៃអង្គការស្ម័គ្រចិត្តនេះនឹងធ្វើការពិនិត្យសុខភាពជូនទាំងមនុស្សចាស់ និងកុមារ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះគឺមិនត្រូវបានផ្តល់សេវាពិនិត្យនេះទេ។
ចំពោះសេវាពិនិត្យសុខភាពគឺធ្វើឡើងចំពោះអ្នកដែលមានអាការៈពិបាកក្នុងពោះ អាការៈផ្លូវដង្ហើម ឈឺក្បាល ឈឺសន្លាក់ អាការៈផ្ដាសាយជាដើម។សម្រាប់ប្រជាពលរដ្ឋដែលមិនអាចចូលរួមនៅថ្ងៃដែលក្រុមការងារស្ម័គ្រចិត្តបានសហការជាមួយខាងមណ្ឌលសុខភាពព្រៃគ្រីបានទេនោះក៏អាចទៅមន្ទីរពេទ្យផ្ទាល់របស់អង្គការបេះដូងជប៉ុនដែលស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកពញាឮ (ក្បែរក្លោងទ្វារចូលភ្នំឧដ្ដុង្គ) ខេត្តកណ្ដាល៕
អត្ថបទ៖ តារារស្មី
Previous articleដំ​ណឹ​ងល្អ​!​​​អ្ន​ក​បើ​ក​យន្ត​ហោះ​ស​ញ្ជា​តិ​បា​រាំ​ងគ្រោ​ង​បោះ​ទុ​ន​វិ​និយោ​គ​សា​ង​ស​ង់​ព្រលា​ន​យ​ន្ត​ហោះ​ខ្នាត​តូ​ច​នៅ​ខេ​ត្ត​បាត់​ដំ​ប​ង​
Next articleHenderson ​លើ​ក​ពាន​កី​ឡា​ក​រ​ល្អ​បំ​ផុ​ត​រ​បស់​អ​ង់​គ្លេ​ស​ក្នុ​ងឆ្នាំ​នេះ​