ការប្រកួតក្នុងលីកកំពូលអង់គ្លេសយប់មិញនេះ Man City អាចរកបាន៣ពិន្ទុយ៉ាងងាយស្រួលពី Aston Villa ដែលក្នុងនោះ៣គ្រាប់របស់ Man City គឺជាការស៊ុតបញ្ចូលទីបានដោយកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ។វាជាគ្រាប់បាល់ដែលបានធ្វើឲ្យកីឡាកររូបនេះបំបែកឯកទក្តកម្មដល់ទៅ២របស់លីកកំពូលមួយនេះ។
ជ័យជំនះក្នុងលទ្ធផល៦ទល់នឹង១លើទឹកដីរបស់ Villa Park កីឡាករ Aguero បានបំបែកឯកទក្តកម្មដល់ទៅ២ដែលក្នុងនោះមានមួយគឺជាការស៊ុតបញ្ចូលទីហ៊ែតទ្រីកលើកទី១២របស់ខ្លួននៅលីកកំពូលអង់គ្លេសមិនទាន់មានអ្នកណាធ្វើបានឡើយហើយមួយទៀតគឺក្លាយទៅជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនបំផុតផងដែរ។
ក្នុងនោះផងដែរកីឡាករដែលរកបានគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ក្លឹប Man City រូបនេះអាចបំបែគឯកទក្តកម្មរបស់កីឡាករ Thierry Henry តាំងតែពីគ្រាប់ដំបូងនាទីទី២៨មកម្ល៉េះផងដែរដោយHenryរកបាន ១៧៥ គ្រាប់ឲ្យក្លឹបចំណែក Aguero រកបានដល់ទៅ១៧៨សរុបពីការប្រកួតយប់មិញ៕
ប្រែសម្រួល៖Lee