ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កងកម្លាំងទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់លើការការពារតាមគោលដៅរៀងៗខ្លួនអោយបានល្អជាពិសេសចូលរួមសហការគ្នាក្នុងការជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ។
ឧត្តមសេនីយ៍ឯក ស ថេតបានណែនាំយ៉ាងដូច្នេះក្នុងឱកាស ដឹកនាំកម្លាំងសរុប ៦០៨រូប ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០៕

