Ajax ចង់បាន de Ligt ពីក្លិប Juventus វិញ

0

Ajax កំពុងធ្វើការពិចារណានាំយកកីឡាករ Matthijs de Ligt ពីក្លិប Juventus វិញក្នុងលក្ខណ្ឌខ្ចីជើង បន្ទាប់ពីមើលឃើញអតីតកីឡាកររបស់ខ្លួន ជួបបញ្ហាច្រើននៅលើទឹកដីអ៊ីតាលី។​

ខ្សែការពារឆ្នើមរបស់ហុល្លង់ត្រូវបានក្លិប Juventus ចុះហត្ថលេខាយកក្នុងតម្លៃ ៧៥លានផោន ។
របាយាការណ៍ចេញពី A Bola បានឲ្យដឹងថា Ajax បានត្រៀមខ្លួនរួចរាល់ហើយ​ ក្នុងការ​ឃើញកីឡាករ​ខ្សែការពារឆ្នើម វិលត្រលប់មកកាន់ Ajax វិញ ក្នុងករណីដែល Juventus ព្រមព្រៀង​ឲ្យខ្ចីជើងនោះ។
Ajax ត្រូវបានគេនិយាយថា បានឃ្លាំមើល​យ៉ាងដិតដល់នូវរបៀបដែល Matthijs de Ligt បានវិវិត្តន៍ ក្រោមការដឹកនាំរបស់លោក Maurizio Sarri។​

អ្វីដែល Ajax ចង់បានមកវិញ បន្ទាប់ពីកីឡាករ Matthijs de Ligt បានអង្គុយមើលការប្រកួត​ជាមួយ Atalanta ដោយជួសមកវិញMerih Demiral ។
ខណៈដែល Merih Demiral ធ្វើបានល្អ បានបង្កចោទនូវសំណួរឡើងជុំវិញ អនាគតលេងរបស់ Matthijs de Ligt ។​
ទោះបីជាយ៉ាងណាដើម្បីបញ្ចប់នូវមន្ទិល លោក Sarri បានប្រាប់ Sky Sport Italia ថា ខ្ញុំគឺជាមនុស្សដំបូងគេ​ដែលជឿជាក់ថាគាត់នឹងក្លាយជា ខ្សែការពារ​ដំបូងគេនៅលើពិភពលោក​ ។ ពិតណាស់ បច្ចុប្បន្ន de Ligt បានជួបនូវបញ្ហាក្នុងរយៈពេល ៥ខែមកនេះ ដោយបញ្ហានោះគឺ ត្រូវ​រស់នៅ ប្រទេសថ្មី និយាយភាសាថ្មី និង លីកប្រកួតថ្មី៕