វិរៈបុរស​កាំភ្លើងធំជឿជាក់ថា Arsenal នឹងបញ្ចប់ក្នុងតំណែង Top 4

0
29 Nov 1998: Nigel Winterburn of Arsenal in action during the FA Carling Premiership match against Middlesbrough played at Highbury in London, England. The match finished in a 1-1 draw. Mandatory Credit: David Rogers /Allsport

Nigel Winterburn អតីតកីឡាករ​ឆ្នើម និងវរៈបុរស​ក្លិបកាំភ្លើងធំ បានធ្វើការព្យាករណ៍ថា Arsenal នឹងបញ្ចប់តំណែង Top 4 ជាមួយគ្រូបង្វឹកថ្មី Arteta នារដូវកាលនេះ ។​

អតីតខ្សែការពារ តំបន់ខាងឆ្វេងរបស់កាំភ្លើងធំ អាយុ ៥៦ឆ្នាំរូបនេះ បានលើកឡើងថា យើងពិតជាមិនដឹងថា​កាំភ្លើងធំនឹងបញ្ចប់ក្នុងតំណែងណា នៅពេលនេះ ប៉ុន្តែខ្ញុំជឿជាក់ថាកាំភ្លើងធំនឹងធ្វើបានល្អក្នុងតំណែងក្រុមទាំង ៤ ។ជាមួយគោលដៅចុះហត្ថលេខាយកកីឡាករនេះដែរ Arsenal កំពុងមាន មហិច្ឆិតា​ចង់ផ្លាស់ប្តូរ ទៅរកទិសដៅថ្មីមួយ ដែលជាគោលដៅត្រឹមត្រូវ​៕