Pini Zahavi ដែលជាភ្នាក់ងាររបស់កីឡាករ Wilfried Zaha ត្រូវបានគេចុះផ្សាយថា កំពុងរកច្រកថ្មីដើម្បីផ្ទេរអតិថិជនរបស់ខ្លួនទៅកាន់ទឹកដីរបស់ Spurs ។
កីឡាករសញ្ជាតិកូរ៉ាវ័រ នារដូវកាលនេះ បានព្យាយាមចាកចេញពីក្លិប Crystal Palace នារដូវកាលនេះ ។
សារព័ត៌មានរបស់ Mirror បានចុះផ្សាយថា Zahavi បានព្យាយាមរកក្លិបថ្មីជូនដល់ Zaha ដោយព្យាយាមទាក់ទងក្លិបស្ថិតនៅភាគខាងជើងទីក្រុង ឡុងដ៍ ។
Tottenham ក៏បានចាប់អារម្មណ៍ទៅលើ Zaha ដូចគ្នា ដោយអាចស្ថិតក្នុងតម្លៃ ៨០លានផោន ក្នុងទីផ្សារផ្ទេរនេះ។
Jose Mourinho ចុងក្រោយនេះ បានព្យាយាមចង់បានកីឡាករក្នុងទីផ្សារផ្ទេរ ខណៈដែល Moussa Sissoko ចាកចេញពីទីលាន ៣ខែ ហើយ Harry Kane ក៏មានបញ្ហារបួសនាពេលថ្មីៗនេះ៕