ភ្នំពេញ៖ ផ្លាកលេខរថយន្តពិសេស ដែលអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបើកលក់ជាផ្លូវការហើយ ក្នុងតម្លៃចន្លោះពី២លានរៀល រហូតដល់ ១ពាន់លានរៀល។
ងពិធីដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេសសម្រាប់រថយន្តនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។
គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន។
លោករដ្ឋមន្ត្រីអះអាងថាការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរ៕